អាជីវកម្ម ១០ ប្រភេទដែលអាចចាប់ផ្តើមនៅឆ្នាំ ២០២២
នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ កំពុងតែមានការអភិវឌ្ឍន៍ឥតឈប់ឈរគ្រប់វិស័យទាំងអស់ ដែលជាឳកាសដល់ល្អសម្រាប់ម្ចាស់អាជិវកម្មទាំងឡាយដែលមានគំនិតល្អៗ ក្នុងការធ្វើអាជីវកម្ម ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន។ មានគំនិតក្នុងការធ្វើអាជីវកម្មល្អៗជាច្រើន ដែរភាគច្រើនទំរង់នៃអាជីវកម្មពាក់ព័ន្ធជាមួយប្រព័ន្ធអុីនធឺណេត ដែលយើងហៅថា (Online Business)។ គ្រប់អាជីវកម្មទាំងអស់ មិនថាតូចក្តី ធំក្តី សុទ្ធសិងតែត្រូវការប្រព័ន្ធបណ្តាញអុីណធឺណេត ក្នុងការធ្វើទីផ្សារ និងជកន្លែងដាក់លក់ទំនិញ និងសេវាកម្ម ជាពិសេសតាមរយះបណ្តាញសង្គម Facebook, YouTube, Instagram, Twitter និងបណ្តាញសង្គម ផ្សេងៗទៀត។ល។ ការជ្រើសរើសប្រភេទអាជីវកម្មណាមួយដើម្បីចាប់ផ្តើម ត្រូវពឹងផ្អែកលើ ចំនេះដឹង និងការស្រលាញ់ចូលចិត្ត ហើយបន្ទាប់មកធ្វើផែនការអាជីវកម្មឲ្យលំអិត [ Knowledgeable + Passionate + Plan= Business] ហើយមុន និង ចាប់ផ្តើមអាជិវកម្មអ្នកត្រូវដឹងពីតម្រូវរបស់អតិថិជន លើផលិតផល ឬសេវាកម្មដែលអ្នកផ្តល់ទៅអោយ។
ចាប់តាំងពីចុងឆ្នាំ ២០១៩មកមានការរីករាលត្បាតជំងឺ Covid 19 ទូទាំងពិភពលោកដែលជាហេតុធ្វើអោយអាជីវកម្មមួយចំនួនធំត្រូវប្តូរពីការលក់ដូរបែបប្រពៃណីមកលក់តាមបណ្តាញអ៊ីនធឺណេត។ ទោះជាយ៉ាងនេះក្តីអាជីវកម្មមួយចំនួនគឺបានចាប់ផ្តើមលក់តាមបណ្តាញអ៊ីនធើណេតទៅហើយចាប់តាំងពីប្រពន្ធ័អ៊ីនធើណេតបើកអោយប្រើប្រាស់ជាសាធារណចាប់តាំងពីឆ្នាំ១៩៩១មកម្លេស។ Amazon ជាផ្សារអេឡិចត្រូនិចដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ដែលផ្តើមលក់ផលិតផលតាមរយប្រពន្ធ័អ៊ីនធើណេត ហើយអាជីវកម្មរាប់ពាន់ទៀតបានដើរតាមAmazonដើម្បីលក់ផលិតផលក្នុងប្រពន្ធ័អ៊ីនធើណេត។
សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ២០២២ខាងមុខនេះ តែមិនដឹងថាត្រូវចាប់ផ្តើមអាជីវកម្មមួយណា ពេលខ្លះអ្នកត្រូវការគំនិតអាជីវកម្មមួយចំនួនក្នុងការយកមកវិភាគថាត្រូវចាប់ផ្តើមអាជីវកម្មមួយណាដែលសាកសម និងដែលជាចំណងចំណូលចិត្តអ្នក។
ខាងក្រោមនេះជាប្រភេទអាជីវកម្មល្អទាំង១០ប្រភេទជាគំនិតបន្ថែមសម្រាប់អ្នកចាប់ផ្តើម៖
១- ទីប្រឹក្សា Consultant ឬអ្នកប្រឹក្សាយបល់
នៅត្រង់នេះអ្នកអាចជ្រើសរើសទីប្រឹក្សាអាជីវកម្ម ទីប្រឹក្សាផ្នែកសម្រស់ ទីប្រឹក្សាផ្នែកវិនិយោគ តែវាត្រូវការទាមទារអ្នកជាអ្នកជំនាញ ត្រូវមានចំណេះដឹងច្បាស់លាស់ពីមុខរបរនិមួយៗនេះ ពីព្រោះអ្នកជាអ្នកជួយដោះស្រាយបញ្ហាអោយអតិថិជនអ្នក ដូចនេះអ្នកត្រូវប្រាកដថាអ្នកអាចជួយគេបាន។
២- លក់ផលិតផលតាមអនឡាញ
ជ្រើសរើសផលិតផលដែលត្រេូវនឹងតំរូវការទីផ្សារ អាជីវកម្មប្រភេទនេះតម្រូវអោយអ្នកចេះមើលទីផ្សារ ដែលកំពុងពេញនិយម ហើយយកផលិតផលនោះមកលក់តាមរយប្រពន្ធ័អនឡាញ ឬបណ្តាញសង្គមនាៗ។
៣- Online Teaching
បង្រៀនតាមអនឡាញ៖ គ្រូបង្រៀនភាសាអង់គ្លេស ត្រូវបង្រៀនភាសាចិន គ្រូវបង្រៀនជំនាញធ្វើនំ ធ្វើម្ហូប គ្រូបង្រៀនបច្ចេកទេសផ្សេងៗ សុទ្ធសឹងតែអាចរកចំណូលបន្ថែមបាន។
៤- Online Bookkeeping
សម្រាប់គណនេយ្យករ៖ សេវាកម្មគណនេយ្យ គណនេយ្យករដែលមានជំនាញច្បាស់លាស់ ដែលអាចផ្តលសេវាកម្មដល់ក្រុមហ៊ុនផ្សេងៗដែលត្រូវការ។
៥- App Development
ប្រសិនបើអ្នកមានជំនាញដែលទាក់ទងនឹងប្រពន្ធ័បច្ចេកវិទ្យា និងមានបទពីសោធន៍អ្នកជ្រើសរើសយកអាជីពអ្នកបង្កើត App & App តាមទូរសព្ទ័ពិតជាពេញនិយមណាស់ក្នុងការធ្វើអាជីវកម្ម ដូចនេះអ្នកមានជំនាញអាចបង្កើតអាជីវកម្មបង្កើត App បាន។
៦- Cleaning Service
សេវកម្មលាងសម្អាតតាមផ្ទះ តាមការិយាល័យ តាមអាគារពាណិជ្ជកម្ម។ល។ ក៏ជាប្រភេទអាជីវកម្មដែលអាចធ្វើការផ្សព្វផ្សាយតាមប្រពន្ធ័អនឡាញ ប្រសិនបើអ្នកមានចំណង់ចំណូលចិត្តផ្នែកលាងសម្អាត ដោយមានបុគ្គលិក ឧប្បករណ៍ រថយន្ត អាចផ្តល់សេវាកម្មបាន។
៧- Freelance Content Writing
ប្រសិនបើអ្នកជាមនុស្សពូកែលេងពាក្យពេជ្យក្នុងការសរសេរអត្ថបទ ហើយអ្នកចំនេះដឹងផ្នែកទីផ្សារអ្នកអាចជ្រើសការងារជាអ្នកសរសេរអត្ថបទផ្សព្វផ្សាយបានដោយអ្នកគ្រាន់តែដឹងពីពាក្យគន្លឹះអោយអ្នកអានចាប់អារម្មណ៍ និងពាក្យគន្លឹះដែលមនុស្សតែងតែស្វែងរក Search ក្នុងប្រពន្ធ័អ៊ីនធើណេត។ ដូចជាការសរសេរ Blog, web content ឬ Press Release។ ក្រុមហ៊ុនជាច្រើនកំពុងត្រូវការអ្នកសរសេរអត្ថបទ មកធ្វើការផ្សព្វផ្សាយលើផលិតផល និងសេវាកម្មរបស់ពួកគេ។
៨- Digital Marketing