ហេតុអ្វីបានជាគុជខ្យងមានតំលៃថ្លៃ?

គុជខ្យងបានក្លាយទៅជានិមិត្តរូបនៃភាពឆើតឆាយ និងត្រូវបានប្រើប្រាស់ជាគ្រឿងលំអរលើបុគ្គលលំដាប់ខ្ពស់ដូចជាស្តេចឬលំដាប់អភិជន។ល។

បន្ទាប់ពីបុគ្គលលំដាប់ខ្ពស់មកតារាល្បីៗ និងបុគ្គលល្បីៗមួយចំនួនក៏ចាប់ផ្តើមរចនាម៉ូឌសំលៀកបំពាក់របស់ពួកគេដោយប្រើគុជខ្យងផងដែរ។ 

គុជខ្យងដែលលក់បានក្នុងតំលៃដ៏មហិមាក្នុងប្រវិត្តិសាស្ត្រនោះគឺបន្តោងខ្សែករបស់មហាក្សត្រីបារាំង Marie Antoineete ដែលលក់បានតម្លៃរហូតដល់ទៅ 32 លានដុល្លារ ឯកសារខ្លះបញ្ជាក់ថាមានតំលៃរហូតដល់ 36 លានដុល្លារឯណោះ។​

តើមូលហេតុអ្វីទៅដែលធ្វើអោយគុជខ្យងមានតម្លៃអស្ចារ្យយ៉ាងនេះ?

បណ្តោងខ្សែកគុជខ្យងរបស់មហាក្សត្រីបារាំង Marie Antoineete គឺជាផ្នែកមួយដែលមានសារៈសំខាន់នៃប្រវត្តិសាស្ត្រដែលអាចបង្កើនតម្លៃដល់គុជខ្យងផងដែរ។

តែយ៉ាងណាម៉ិញ វាក៏មានកត្តាផ្សេងៗមួយចំនួនទៀតដែលអាចកំណត់តម្លៃរបស់គុជខ្យងនេះដែរ។

អ្នកជំនាញខាងត្បួងពេជ្រ និងគុជខ្យង ហើយក៏ជាអនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានត្បូងមរកតរបស់សហរដ្ឋអាមេរិកលោក Tom Moses បានមានបញ្ជាក់ថា៖ ការវាយតម្លៃចំណាត់ថ្នាក់លើគុជខ្យងគឺមានភាពស្មុគស្មាញខ្លាំងបំផុត។ ហើយគាត់បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលគុជខ្យងរបស់មហាក្សត្រី Marie Antoineete មានតម្លៃខ្លាំងក៏ព្រោះតែ វាជាគុជខ្យង់ធម្មជាតិ ហើយគុជធម្មជាតិនេះហើយដែលជាកត្តាតែមួយគត់ក្នុងការកំណត់គុណភាព និងតម្លៃរបស់គុជខ្យង។

គុជខ្យងធម្មជាតិ និងគុជខ្យងចិញ្ចឹម

គុជខ្យងធម្មជាតិ

ជាទូទៅគុជខ្យងធម្មជាតិគឺពិបាកនឹងរកបានណាស់ វាជាវត្ថុកំរដែលជាហេតុធ្វើអោយវាមានតម្លៃខ្ពស់។ ចុះអ្វីទៅគុជខ្យងធម្មជាតិហើយវាកើតឡើងដោយរបៀបណា?

គុជខ្យងធម្មជាតិគឺវាកើតឡើងដោយភាពរំញោចពពួកសត្វគ្រុំ ឬអយស្ទ័រ។ល។ គេបានស្រាវជ្រាវរកឃើញថាពពួកសត្វល្អិតតូចៗមានជីវិតបានរត់ចូលក្នុងសំបកសត្វគ្រុំ ឬអយស្ទ័រដោយចៃដន្យនៅពេលដែលវាហាមាត់ដែលជាមូលហេតុមួយដែលបង្ករអោយមានការបង្កើតជាគុជខ្យង។ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្វល្អិតទាំងនេះសត្វគ្រុំ ឬអយស្ទ័របានបញ្ជេញស្រទាប់គុជពីសាច់របស់វា ដើម្បីសម្លាប់សត្វល្អិតទាំងនោះចោល ពីមួយស្រទាប់ហើយមួយស្រទាប់ទៀតរហូតដល់ដល់បង្កើតបានជាគ្រាប់គុជ។ 

គុជខ្យងចិញ្ចឹម

ដំណើរការនៃការបង្កើតគុជខ្យងចិញ្ចឹមក៏ដូចគ្នាចឹងដែរ តែជំនួសដោយការរំញោចដោយសត្វល្អិតតូចៗរត់ចូលសំបកគ្រុំ ឬអយស្ទ័រដោយចៃដន្យ មកជាការដាក់បញ្ជូលជាលិការរបស់គ្រុំ ឬអយស្ទ័រដោយមនុស្សវិញម្តង។ដែលជាលិការទាំងនេះគេហៅថាជាលិកាបរិច្ចាគ គេបញ្ជូលចំណែកតូចមួយនៃជាលិការរបស់គ្រុំ ឬអយស្ទ័រទៅក្នុងអយស្ទើរ ឬគ្រុំផ្សេងទៀត ដើម្បីបង្កើតរំញោចដល់ពួកវាហើយបង្កើតបានជាគ្រាប់គុជខ្យងដែលពួកគេចង់បាន វាជាដំណើរការមួយធ្វើអោយគ្រុំ ឬអយស្ទើរធ្វើការការពារខ្លួនដោយបញ្ជេញស្រទាប់គុជ។  ហើយភាគច្រើនគុជខ្យងដែលមានលក់លើទីផ្សារច្រើនជាគុជខ្យងចិញ្ជឹម។

វិទ្យាស្ថានត្បួងពេជ្រនៃសហរដ្ឋអាមេរិកបានប្រើកាំរស្មីអេចធ្វើការឆ្លុះមើលគុជខ្យងទាំងនោះបានបង្ហាញពីភាពខុសគ្នារវាងគុជចិញ្ចឹម និងគុជធម្មតាជាតិគឺការប្រមូលផ្តុំនៃស្រទាប់គុជពីក្នុងមកក្រៅបង្កើតបានជារាងរង្វង់ដូចស្នូលខ្ទឹមបារាំង រីឯគុជចិញ្ចឹមគឺមានសភាពមូលដូចផ្លែក្រូច និងស្រទាប់គុជស្តើងពទ្ធ័ពីក្រៅ។

ការចិញ្ចឹមគុជខ្យងនេះទៀតសោតគឺត្រូវនិយាយចាប់ពី500មុនពីប្រទេសចិនមក តែយ៉ាងណាម៉ិញដំណើរការនៃការចិញ្ចឹមខ្យងយកគុជនេះត្រូវបានសម្រួលអោយខ្លីដោយលោក Kokichi Mikimoto នៅឆ្នាំ1983 ហើយចុងក្រោយបង្កើតបានគុជខ្យងដែលមូសស្អាតឥតខ្ចោះ។ សព្វថ្ងៃនេះ Mikimoto ត្រូវបានចាត់ទុកថាជាបិតានៃគុជខ្យងចិញ្ចឹម។

ចាប់ពីកំឡុងទសវត្សរ៍ឆ្នាំ1920 គុជខ្យងគឺងាយនឹងរកទិញបានលើទីផ្សារហើយតម្លៃក៏សមរម្យដែលមនុស្សទូទៅក៏អាចទិញប្រើប្រាស់បាន។ប៉ុន្តែទោះជាគុជខ្យងអាចចិញ្ចឹមបានក្តី ក៏មិនបានន័យថាដំណើរការនៃការចិញ្ជឹមវាមានភាពងាយស្រួលដែរ។ អ្នកចិញ្ចឹមត្រូវបើកមាត់គ្រុំ ឬអយស្ទ័រល្មមនឹងអាចដាក់បញ្ចូលជាលិកាបរិចាគដើម្បីផ្សាំ ហើយពួកគេនឹងដាក់គ្រុំ ឬអយស្ទ័រចិញ្ចិមក្នុងសមុទ្រវិញ ហើយរងចាំពីប្រាំខែ រហូតដល់ទៅពីរឆ្នាំដើម្បីអោយបង្កើតបានគុជខ្យង។

ទំហំរបស់វាក៏ខុសគ្នា ហើយតម្លៃក៏ខុសគ្នាទៅតាមនឹងដែរ

តម្លៃរបស់គុជខ្យងគឺវាស្ថិតលើទំហំរបស់វា ហើយទំហំរបស់វាគឺយោងទៅលើទំហំគ្រុំ ឬអយស្ទ័រនេះដែរជាឧទាហរណ៍គុជខ្យងAkoyaមានទំហំអង្កត់ផ្ចិតត្រឹម 9 ទៅ 10 មីលីម៉ែត្រ

តែប៉ុណ្ណោះ។ ចំណែកឯគុជខ្យងនៅសមុទ្រខាងត្បួង និងគុជខ្យងTahitianគឺមានទំហំអង្កត់ផ្ចិតរហូតដល់ទៅ 15 ឬ 16 មីលីម៉ែត្រឯណោះ។ ទំហំធំ និងព័ណខ្មៅរបស់គុជខ្យង

សមុទ្រខាងត្បូងនេះហើយដែលធ្វើអោយវាមានតម្លៃថ្លៃ។ (Search to website Mikimoto jewelry to inset the price)

ភាពខុសប្លែកគ្នាដែលគួរអោយកត់សម្គាល់មួយទៀតនោះគឺព័ណរបស់គុជខ្យង

ជាទូទៅព័ណរបស់គុជទាំងនេះគឺកំណត់បានទៅតាមព័ណនៃអយស្ទ័រ ជាឧទាហរណ៍ដូចជា Tahitian Black Pearls គឺព័ណខ្មៅពីព្រោះតែផ្នែកខាងក្នុងនៃប្រភេទអយស្ទ័រ Pinctada margaritifera គឺមានព័ណខ្មៅ។ ប៉ុន្តែព័ណរបស់វាក៏មានភាពខុសគ្នាតែបន្តិចបន្តួចយោងទៅតាមដំណើរការនៃការចិញ្ចឹមគុជខ្យងផងដែរ។

អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺលិទ្ធផលនៃព័ណរបស់គុជនេះនឹងប្រែប្រួលទៅតាមជាលិការរបស់គ្រុំ ឬអយស្ទ័រដែលត្រូវយកមកដាក់បញ្ជូលក្នុងអយស្ទ័រ ឬគ្រុំដែលត្រូវយកទៅចិញ្ចឹមនោះ។

កត្តាដែលធ្វើអោយគុជខ្យងមានតម្លៃមួយទៀតនោះគឺ រូបរាងទ្រុងទ្រាយ និងផ្ទៃរបស់វា

ជាទូទៅគឺកាន់តែមូល កាន់តែរលោង គឺកាន់តែល្អ ហើយជាចុងក្រោយអ្វីដែលរិតតែពិបាកក្នុងការវាយតម្លៃគុជខ្យងនោះគឺ ពន្លឺផ្លាតរបស់គុជខ្យង កាន់តែភ្លឺ ប្រដេញស្អាតកាន់តែពិសេស ហើយវាពិបាកនឹងបញ្ជាក់បានណាស់ថាតើគុជខ្យងនោះវាមានពន្លឺដេញស្អាតកំរិតណាលុះត្រាយើងមានគុជខ្យងផ្សេងទៀតមកដាក់ប្រៀបធៀបគ្នា។

ដូច្នេះហើយដើម្បីធ្វើការវាយតម្លៃលើពន្លឺរបស់វាបានអ្នកជំនាញត្រូវការប្រមូលគុជផ្សេងៗហើយចងជាខ្សែដើម្បីធ្វើការប្រៀបធៀប និងវាយតម្លៃ ហើយមានតែវិធីនេះតែមួយគត់ដែលពួកគេអាចមើលដឹងថាខ្សែគុជមួយខ្សែណាដែលមានពន្លឺដេញល្អស្អាតជាងគ្នា។គុណភាពពន្លឺរបស់គុជនេះទៀតសោធគឺយោងទៅតាមស្រទាប់គុជនិមួយៗ។

ប្រសិនបានយើងគិតមើលទៅគ្រប់ដំណាក់កាលនិមួយៗក្នុងការស្វែងរក និងផលិតគ្រាប់គុជនិមួយៗប្រៀបបានជាសិល្បះមួយដែរ ហើយជាការពិតគឺវាលូតលាស់បាននៅខ្លួនសត្វ ដូចនេះវាពិតជាពិបាកក្នុងការគ្រប់គ្រងអោយមានភាពជាក់លាក់ណាមួយថាតើពេលណាទើបវាបង្កើតបានជាគុជខ្យង ជាពិសេសគឺវារស់នៅក្នុងទឹក។ ហើយគ្រាមួយដែលអ្នកទទួលទានគ្រុំ ឬអយស្ទ័រហើយប៉ះចំវត្ថុរឹង នោះអ្នកត្រូវពិនិត្យមើលសព្វមុនទំពារ ព្រោះវាអាចលើសពិខ្សាច់ដែលអ្លកអាចនឹងខាំត្រូវ។