អត្ថបទ៖ Business Insider

រាប់រយឆ្នាំមកហើយ ជនជាតិកូរ៉េបានប្រើប្រាស់ អំបិលបំពង់ឬស្សី (អំបិលពណ៍ស្វាយ) (Bamboo Salt or Purple Bamboo Salt) នេះសម្រាប់ចំអិនម្ហូប និង ជាឳសថប្រចាំផ្ទះ។ តំលៃរបស់អំបិលបំពង់ឬស្សី (អំបិលពណ៍ស្វាយ) គឺខុសគ្នាទៅតាមប្រភេទ និង កន្លែងដែលអ្នកទិញ និង ទម្រង់របស់វា ប៉ុន្តែអំបិលបំពង់ឬស្សី (អំបិលពណ៍ស្វាយ) ដែលដុតចំនួន ៩ដំណាក់កាលគឺមានតំលៃថ្លៃ។ អំបិលបំពង់ឬស្សី (អំបិលពណ៍ស្វាយ) ដែលដុតចំនួន ៩ ដំណាក់កាលអាចមានតម្លៃ ចាប់ពី ២០០.០០០ វ៉ុន ទៅ ២៥០.០០០ វ៉ុន ស្មើរនិង (174$ ទៅ 224$) ក្នុងមួយគីឡូ។ ចំពោះប្រជាជនកូរ៉េបានទទួលស្គាល់ពី​តម្លៃ​របស់អំបិលបំពង់ឫស្សី (អំបិលពណ៍ស្វាយ) នេះ ដោយសារពួកគេបានដឹងពីអត្ថប្រយោជន៍របស់អំបិលបំពង់ឬស្សី (អំបិលពណ៍ស្វាយ) ចំពោះសុខភាព។ ម្យ៉ាងវិញទៀត វប្បធម៍របស់ជនជាតិកូរ៉េឲ្យតម្លៃទៅលើម្ហូបអាហារដែរផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាចំបង មូលហេតុដែលធ្វើឲ្យអំបិលបំពង់ឬស្សី (អំបិលស្វាយ) មានតម្លៃថ្លៃ៖ ទី​ ១ អំបិលបំពង់ឬស្សី (អំបិលពណ៍ស្វាយ) នេះផ្តល់អត្ថប្រយោជន៍ដល់សុខភាព ទី ២ ដំណើរការនៃការផលិត។

ចំពោះអត្ថប្រយោជន៍ដល់សុខភាព បើយោងទៅតាម Business Insider  និងគេហទំព័រChangeyourenergy.com បានឲ្យដឹងថាអំបិលបំពង់ឬស្សី (អំបិលពណ៍ស្វាយ) ដែលដុត ចំនួន ៩ ដំណាក់កាលមានអត្ថប្រយោជន៍ដូចជា៖

  • សម្បូរទៅដោយសារធាតុរ៉េជាង ៨០ប្រភេទ
  • សារធាតុអាកាឡាំងខ្ពស់ដែល Ph 10.5 ដែរល្អសម្រាប់ជាគ្រឿងទេសក្នុងម្ហូបអាហារ។
  • មានសារធាតុដែរប្រ្ឆឆាំង និងការរលាក ដូចជា សន្លាក់ និងប្រព័ន្ធរំលាយអាហារ
  • ជួយបណ្តេញជាតិពុលចេញពីរាងកាយជាពិសេស ល្អសម្រាប់ស្បែក កាត់បន្ថយ ស្នាមខ្មៅ និងមុន។
  • ជួយប្រឆាំងនិងបាក់តេរីមោនល្អ
  • ជួយពង្រឹងប្រព័ន្ធសាំរាងកាយ
  • ជាឳសថសម្រាប់ព្យាបាលពេលមិនស្រួលខ្លួន ផ្តាសាយ និងគ្រុនជាដើម
  • អំបិលបំពង់ឫស្សី (អំបិលពណ៍ស្វាយ) គេយកទៅធ្វើជាសារធាតុផ្សំក្នុងថ្នាំដុសធ្មេញ និង ផលិតផលថែរក្សាស្បែក

​          ចំពោះដំណើរការនៃការផលិតវិញ គឺចំណាយពេលច្រើនរហូតដល់ ១ខែ រឺ ៤៥ថ្ងៃទៅ ៥០ថ្ងៃផលិតបានអំបិលបំពង់ឬស្សី រ(អំបិលពណ៍ស្វាយ)នេះ។ ដំបូងគេយកអំបិលសមុទ្រ ដាក់ក្នុងបំពង់ឬស្សី ហើយបំពង់ឬស្សីនេះទៀតសោត គេត្រូវការឬស្សីដែលមានអាយុ៣ឆ្នាំ យកមកកាត់ជាបំពង់ដើម្បីដាក់អំបិលចូល។


អស់រយះពេលច្រើនឆ្នាំមកហើយ អំបិលបំពង់ឬស្សី (អំបិលពណ៍សា្វយ) ត្រូវបានប្រជាជនកូរ៉េដុតចំនួន ២ ទៅ ៣ ដំណាក់កាលតែប៉ុណ្ណោះ ដើម្បីធ្វើជាឳសថបុរាណ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយអំបិលបំពង់ឬស្សី (អំបិលពណ៍សា្វយ)ត្រូវបានគេដុតចំនួន ៩​ដំណាក់កាល ហើយដុតនៅក្នុងសីតុល្ហាភាពក្តៅខ្លាំងបំផុត។ ដំណាក់កាលទី ១ ដល់ ដំណាក់កាលទី ៨ ត្រូវដុតក្នុងសីតុល្ហាភាព ៨០០ អង្សា ដែលចំណាយពេលពី​១២ ទៅ ១៤ ម៉ោង ដើម្បីឲ្យបំពងឬស្សីឆេះអស់ ហើយទុកឲ្យអំបិលត្រជាក់ទើប យកមកកិន និង ច្រកចូលបំពង់ឬស្សី ហើយដំណើរការនេះធ្វើឡើងរយះពេល ៨ដង។ ដំណាក់កាលទី ៩ ទើបជាដំណាក់កាលចុងក្រោយ ហើយជាដំណាក់កាលដែលធ្វើការដុតកំដៅខ្លាំងបំផុតរហូតដល់លើស ១០០០អង្សា។​ រាល់ដំណាក់កាលនិមួយៗ ពួកគេធ្វើឡើងដោយប្រុងប្រយ័ត្នខ្លាំងបំផុត បើដំណាក់កាលណាមួយខុសប្រក្រតី គេត្រូវខាតបង់រយះពេលច្រើនថ្ងៃ។ នៅដំណាក់កាលទី ៩ បន្ទាប់ពី ២ ទៅ ៣ ថ្ងៃក្រោយមកអំបិលត្រជាក់ ហើយក៏មានពណ៍ស្វាយបែបនេះ បន្ទាប់មកគេយកមកកិន ជ្រើសរើស វេចខ្ចប់ និងការដាក់លក់នៅលើទីផ្សារ។ ការដុតអំបិលបំពង់ឬស្សី ធ្វើឲ្យសារធាតុមិនល្អដូចជា Micro plastic ត្រូវបានច្រោះតាមរយះដំណើរការនេះ ប្រេងឬស្សី និង សារធាតុល្អចេញពី ឬស្សី ស្រូបដោយអំបិល ដែលធ្វើឲ្យអំបិលផ្ទុកសារធាតុរ៉ែខ្ពស់ និងមិនមានជាតិល្វិងដូចអំបិលធម្មតា។

តើ  អំបិលបំពង់ឬស្សី (អំបិលពណ៍សា្វយ)ពិតជាផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាងអំបិលធម្មតា​យ៉ាងណាអង្កការសុខភាពពិភពលោក (WHO) ពុំទាន់មានការសិក្សាស្រាវជ្រាវនៅឡើយទេ ប៉ុន្តែប្រជាជនកូរ៉បានទទួលស្គាល់ពីអត្ថប្រយោជន៍របស់អំបិលបំពង់ឬស្សី (អំបិលពណ៍សា្វយ)នេះរាប់រយឆ្នាំមកហើយ។